ចូលរួមរំលែកទុក្ខ! យុវជនម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយប្រភេទទេចរណ៏បុកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់មាន យុវជនម្នាក់បាន ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយប្រភេទទេចរណ៏ បុកស្របទិសគ្នាពីពេញទំហឹងបណ្ដាលអោយស្លាប់ពេលដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង
ម៉ោង ៤និង២៥ នាទី រសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ លើផ្លូវជាតិលេខ០១ Km ១២១និង១២២ ស្ថិតនៅក្នុងភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះ
ណយ សាវ៉េត  អាយុ ១៧ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១w.០០៧៤ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររថយន្តដែលត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះសៅ គីមសន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ សេប៉េសេ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

ប្រភពបន្តថា មុនកើតហេតុមានយុវជនម្នាក់
បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១w.០០៧៤ ក្នុងទិសដៅ ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ហើយបាន បត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C.៦៥៧៩ ដោយធ្វើដំណើរស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទុះហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយរងរបួសធ្ងន់ បាន ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ គួរអោយសង្វេគ។

សមត្ថកិច្ចបានវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

ក្រោយមកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

សមត្ថកិច្ចនគរបាលបាន បញ្ជាក់ថា មូលហេតុ ដោយសារតែអ្នកបើកបរម៉ូតូ បត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នទើបជួបករណីចរាចរណ៍ខាងលើកើតឡើងបែបនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print