ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តលឿនរេចង្កូតទៅបុកម៉ូតូហុងដាពីក្រោយបណ្តាលឲ្យស្លាប់បុរសម្នាក់របួសស្ត្រីម្នាក់ធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះបុរី រាជ្យ អាយុ២៩ឆ្នាំ មុខរបរអាចារ្យ។
ប្រពន្ធឈ្មោះលួន ស្រីមុំ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នរស់នៅភូមិនាក់មោ ឃុំជាងទង ស្រុកត្រាំងកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HZ 1836 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៉ីស ពណ៌ស ពាក់ស្លាកលេខតាកែវ2C 6968 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរស្របទិសគ្នាមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យអូសម៉ូតូជាប់ខាងក្រោមរថយន្តស្លាប់បុរសជាប្តីចំណែកប្រពន្ធរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅឃុំឃ្លួនបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមនីតិវិធី៕