រថយន្តឡិចស៉ីសបេីកបុកម៉ូតូពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសជនជាតិចិនម្នាក់បានបេីករថយន្តលឿនរេចង្កូតទៅបុកម៉ូតូហុងដាពីក្រោយបណ្តាលឲ្យស្លាប់បុរសម្នាក់របួសស្ត្រីម្នាក់ធ្ងន់​ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅចំណុចខាងត្បូងស្ពានអាកាសចោមចៅ​ ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះបុរី​ រាជ្យ​ អាយុ២៩ឆ្នាំ​ មុខរបរអាចារ្យ។
ប្រពន្ធឈ្មោះលួន​ ស្រីមុំ​ អាយុ២៨ឆ្នាំ​ មុខរបរនៅផ្ទះ​ បច្ចុប្បន្នរស់នៅភូមិនាក់មោ​ ឃុំជាងទង​ ស្រុកត្រាំងកក់​ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HZ 1836​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៉ីស​ ពណ៌ស​ ពាក់ស្លាកលេខតាកែវ2C 6968 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរស្របទិសគ្នាមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឲ្យអូសម៉ូតូជាប់ខាងក្រោមរថយន្តស្លាប់បុរសជាប្តីចំណែកប្រពន្ធរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅឃុំឃ្លួនបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលចោមចៅទី៣​ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print