បុរស​ស្រវឹង​ខួប​ម្នាក់​ត្រូវ​បាន​បងថ្លៃ​កាប់​ប្រហារ​​៣​ពូថៅ​ បណ្ដាល​រង​របួសធ្ងន់​,ជនសង្ស័យគេចបាត់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖ បុរស​ស្រវឹង​ខួប​ម្នាក់​ត្រូវ​បាន​បងថ្លៃ​កាប់​ប្រហារ​​ត្រូវ​៣​ពូថៅ​ បណ្ដាល​រង​របួសធ្ងន់​។​ ហេតុ ការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​១៨ កក្កដា ២០២៥ នៅ​ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើ​ង​ព្រៃ ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​ កក្កដា បុរស​ជា​បងថ្លៃ​បាន​រត់គេច​ខ្លួន​ចេញពី​មូលដ្ឋាន​ ហើយ​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​ ។

មន្ត្រីនគរបាលប៉ុស្តិ៍​សូ​ទិព្វ​បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹងថា គ្រា​ហ៍​ដែល​រូប​លោក​នៅ​ជា​នាយ​ប៉ុស្តិ៍ ភាគីប្អូនថ្លៃនិង​បងថ្លៃ​បាន​ផឹក​ស្រាស​ស្រវឹង​ហើយ​បង្កជម្លោះ​ញឹកញាប់​ រហូត​ដល់​ប្ដឹង​មក​ប៉ុស្តិ៍​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​គ្រាហ៍​នោះ​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​មិន​ឱ្យ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​បន្ត​ទៀត​ ។ តែ​ភាគី​ប្អូនថ្លៃ​ជា​មនុស្ស​ស្រវឹង​ខួប មិន​ស្ដាប់​ការ​ណែនាំ​ និង​ការ​អប់រំ​របស់​សមត្ថកិច្ច​ទេ​គឺ​ខ្លួន​នៅ​តែ​ប្រព្រឹត្ត​ផឹក​ស្រាស​ស្រវឹង ​ស្ទើរតែ​បង្ក​ហិង្សា​ជាមួយនឹង​បងថ្លៃ​ទៀត​ផង​ ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៨ កក្កដា មាន​ករណី​ហិង្សា​ដោយ​ចេត​នា​មួយ​កើត ឡើង បង្ក​ដោយ​ជន​សង្ស័យ ​ឈ្មោះ​រ៉េ​ន គឹ​ម​អុល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ​រស់នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាង​លើ ​(​ត្រូវជា​បងថ្លៃ​) បាន​យក​ពូថៅ​ដៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​កែវ សា​វុ​ធ​ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​(​ប្អូនថ្លៃ​)​ត្រូវ​ចំ​ក្បាល​ចំនួន​០៣​ពូថៅ​របួសធ្ងន់ បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក។ ក្រោយ​ធ្វើសកម្ម​ភា​ភាព​រួច​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ ។

...

មូលហេតុ​ទំនាស់​ពាក្យ​សំដី​ពេល​ស្រ​វឹ​ង​ស្រា ហើយ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​អភិ​បាលស្រុក​ក៏​ដូច​ជា​អធិការ​នគរបាល​ស្រុក​ប៉ុ​ស្ត៍​រដ្ឋបាល​សូ​ទិព្វ កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​បុរស​ជា​បងថ្លៃ​មិនដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​រត់គេច​ទៅ​ដល់​ទីណា​នោះ​ទេ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print