កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ នៅកាស៉ីណូជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស៤៤៥នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ៖ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ ក៏មានការចូលរួមសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ជាលទ្ធផល រកឃើញបុគ្គលិកសរុបរួម៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមាន ជនជាតិវៀតណាម សរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam។

ជាចំណាត់ការ បុគ្គលិកជាជនជាតិវៀតណាម និងជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួនដោយកម្លាំងចម្រុះ ក្រោមសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការសាកសួរ និងបន្តឃាត់ខ្លួនទុកនៅនឹងទីតាំងខាងលើតែម្តងដោយសាររបុគ្គលិកមានចំនួនច្រើន និងមានដាក់កម្លាំងចម្រុះដើម្បីការពារនៅជុំវិញទីតាំង។

លុះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី រួមមានការសួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម និងជនជាតិខ្មែរទាំងអស់។
សូមបញ្ជាក់ថា ៖ ការបង្ក្រាបនេះបើឃាត់ខ្លួនមេក្លោងបាន អាចដឹងថា អ្នកធំណានៅពីក្រោយខ្នងបនល្បែងអនឡាញទាំងនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print