ក្រសួងរៀបចំដែនដី ប្រកាសចាត់វិធានការលើ គណនី Telegram ឈ្មោះ «អ្នកគ្រប់គ្រង SAY SAMAL» ដែលបន្លំជា ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណនី Telegram ដែលមានឈ្មោះ “អ្នកគ្រប់គ្រង SAY SAMAL” ពុំមែនជាគណនី Telegram របស់ក្រសួង ដ.នស. ឬគណនី Telegram របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង ដ.ន.ស. ឬគណនី Telegram របស់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួង ដ.ន.ស. នោះទេ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកទង្វើនេះថាជាទង្វើបំពានទាំងផ្នែកផ្លូវច្បាប់ និង សីលធម៌វិជ្ជាជីវៈ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងធ្ងន់ធ្ងរ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រសួងមហាផ្ទៃ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print