ទស្សនារូបភាព ពិធីបិទវគ្គហ្វឹកហ្វឺនដល់សិក្ខាកាមយោធិនកម្ពុជាជាង១០០នាក់ ដែលបណ្តុះបណ្តាលដោយ យោធាចារ្យកងទ័ពជើងគោកហ្វីលីពីន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កងយោធពលខេមរភូមិន្ទ ចំនួន១១៩នាក់ ក្នុងនោះមានយោធិនជានារីចំនួន ២៤នាក់ នៃកងពលតូចលេខ៧០ បានបញ្ចប់ដោយជោគជ័យលើវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ដែលហ្វឹកហ្វឺនពីសំណាក់យោធាចារ្យកងទ័ពជើងគោករបស់ប្រទេសហ្វីលីពីន។

វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នេះបានធ្វើឡើងរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print