ប្រទេសវៀតណាម ៖ បើតាមការចុះផ្សាយរបស់កាសែត VNExpress បានឱ្យដឹងថា ៖ ក្រុមអ្នកជួយសង្គ្រោះរបស់វៀតណាម នៅព្រឹកថ្ងៃទី ២០កក្កដានេះ បានរកឃើញសាកសពអ្នកទេសចរចំនួន៣នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការក្រឡាប់លិចទូកទេសចរវៀតណាមកើនឡើងដល់៣៧នាក់ ខណៈ១១នាក់កំពុងជួយសង្គ្រោះ។
បើតាម VNExpress អ្នកដំណើរលើទូកនេះ ភាគច្រើនជាទេសចរវៀតណាម ដោយក្នុងនោះមានកុមារប្រហែល ២០នាក់ ពីក្រុងហាណូយ។បច្ចុប្បន្ន អាជ្ញាធរបានចល័តបុគ្គលិកជិត ៣០០ នាក់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ រួមទាំងឆ្មាំព្រំដែន កងទ័ពជើងទឹក ប៉ូលីស និងអាជ្ញាធរកំពង់ផែ និងនាវា ៣០ ប្រភេទផ្សេងៗគ្នា។ កងទ័ពជើងទឹកបានដាក់ពង្រាយកងកម្លាំងពិសេសជាង ២០ នាក់ ដើម្បីជួយក្នុងការស្វែងរក។
យោងតាមប្រភពដដែល បានរាយការណ៍ថា ទូកទេសចរមួយគ្រឿង ឈ្មោះ Wonder Sea ដឹកទេសចរ៤៨នាក់ និង ក្រុមនាវឹក៥នាក់ បានក្រឡាប់នៅឆកសមុទ្រ Ha Long របស់វៀតណាម នៅថ្ងៃទី១៩ ខែកក្កដា អំឡុងបរ កម្សាន្ត។
ក្នុងហេតុការណ៍នោះមានមនុស្សយ៉ាងតិច៣៧នាក់បានស្លាប់ និង៥នាក់កំពុងបាត់ខ្លួន និង ១១នាក់សង្គ្រោះបាន៕្
ដោយ ៖ សិលា