រថយន្ត RANGE ROVER មួយគ្រឿងបើកបោះពួយយ៉ាងលឿនរេចង្កូតទៅបុករះម៉ូតូជាច្រើនគ្រឿងដែលកំពុងចតចោល

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ម៉ូតូចំនួន០៣គ្រឿងបានរងការខូចខាតក្រោយមានរថយន្តម៉ាក RANGE ROVER មួយគ្រឿងរេចង្កូតមកបុករះកាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចភ្លើងស្តុប២ធ្នូ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុមានម៉ូតូជាច្រើនគ្រឿងបានចតទុកចោលនៅមុខផ្ទះលើឃឿនចិញ្ចើមផ្លូវ បន្ទាប់មកក៏មានរថយន្តម៉ាក RANGE ROVER ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9981 បើក បរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូខាងមុខ០១គ្រឿងក៏រេចង្កូតឡើងឃឿនផ្លូវទៅបុករះម៉ូតូឱ្យរងការខូច ខាតអស់ចំនួន០៣គ្រឿងតែសំណាងល្អមិនបណ្តាលឱ្យមានប៉ះពាល់ដល់មនុស្សឡើយ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដកហូតយករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print