បុរសម្នាក់បេីក​រថយន្ត​លឿន​ផ្លូវ​កោង​បួង​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជេីង​សង្កត់​អ្នកបេីក​បររបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ម្នាក់​បេីក​រថយន្ត​លឿន​ផ្លូវ​កោង​រអិល​មេឃ​ភ្លៀង​បួង​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជេីង​សង្កត់​អ្នកបេីក​បររងរបួស​ធ្ងន់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ជួយ​កាត់​រថយន្ដ​ដេីម្បី​ជួយ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​។

ហេតុការណ៍នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល​ពី​ម៉ោង​៨យប់​ថ្ងៃ​ទី​២០ ខែ​កក្កដា ​ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ មហា​វិថី​ឈ្នះ​ឈ្នះ​ (ផ្លូវ​ទំនប់​កប់​ស្រូវ)​ ទល់​មុខ​វត្ត​ អង្គ​ក្រពើ​ ​ស្ថិត​នៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ​នៅកន្លែង​កេីត​ហេតុ​បាន​ឲ្យដឹងថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​កុងតឺន័រ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-9578 ធ្វើ​ដំណើរ​តាម​បណ្ដោយ​​មហា​វិថី​ឈ្នះ​ឈ្នះ​ ហៅ​ហៅផ្លូវទំនប់កប់ស្រូវ ​ទិសដៅ​ពី​លិច​ទៅ​កេីត ​ក្នុង​ល្បឿន​យ៉ាង​លឿន ​ខណៈបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ដោយ​ផ្លូវ​កោង​ហេីយ​មេឃ​ភ្លៀង​រលឹម​ស្រិច​ៗផង​នោះ​រថយន្ត​កុងតឺន័រ​បាន​រ៉េចង្កូត​ទៅ​ផ្នែក​ខាង​ស្ដាំ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ ​បណ្តាបណ្តាលឲ្យរថយន្តកុងតឺន័រក្រឡាប់​ផ្ងារ​ជេីង​ឡេីង​លេី​ សង្កត់​ជន​រងគ្រោះ​គៀប​ជាប់​នៅ​ក្នុង​រថយន្ត​រង​របួស​​ធ្ងន់​។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្តទៀត​ថា​ ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ ដោយ​ឃេីញ​ជន​រងគ្រោះ នៅ​មាន​ជីវិត​នៅ​ឡេីយ​ ហេីយ​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១​ ​ដេីម្បី​ជួយ​អន្តរាគមន៍​នឹង​ដេីម្បី​កាត់​រថយន្ដ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​បាន​ភ្លាមៗ​ ហេីយ​បាន​​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ តេជោ​សន្តិភាព​ភ្លាមៗ​ ។

បន្ទាប់ពី​ពេល​កេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​ដេីម្បី​ប្រគល់​ឲ្យម្ចាស់រថយន្តវិញនៅពេលក្រោយ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print