ខេត្តសៀមរាប ៖ កម្ពុជាមិនមែនកំពុងតែដាក់គ្រាប់មីនPMN-2ថ្មី នៅលេីទឹកដីនៃខេត្ត”សៀមរាប” នោះទេ ប៉ុន្តែកម្ពុជាកំពុងតែសាងសង់អាគាររាងគ្រាប់មីនPMN-2ធំជាងគេក្នុងពិភពលោក ហេីយអគារនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ!។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដេីមឆ្នាំ២០២៦ខាងមុខនេះ! ជាការលើកឡើងរបស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានបញ្ជាក់ថា ៖ នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគារាងគ្រាប់មីនPMN-2ធំជាងគេបំផុតលេីពិភពលោក! អាគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ! អគាររាងគ្រាប់មីននេះស្ថិតនៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ! ។ អាគារនេះកសាងដោយក្រុមហ៊ុនជប៉ុនSATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន។
Cambodia is NOT in a process of laying new PMN-2 landmine, but of constructing the world biggest new PMN-2 shaped landmine building, in Siem Reap Province and planning to inaugurate by the beginning of 2026.!
Today, 21 July 2025 at Techo Peace Museum in Siem Reap province, CMAC technical team and I have reviewed progress achievements of constructions the biggest landmine shaped building in the world, with 108m x 108m on the ground floor and 52m diameter for the second floor, 17m height. This building located in Techo Peace Museum and become one of Cambodian treasures in terms of firm standing and implementing the Ottawa Convention by the Royal Goverment of Cambodia. In particular to show the greatest achievements of Samdach Techo Hun Sen to put an end to the war and building a completed peace for Cambodia!.
This construction built by Japanese construction company, SATO KOGYO and providing grant assistance by the Government of Japan. ៕
ដោយ ៖ សិលា