បិសាចក្រហមហ៊ានចាយលុយ88លានដុល្លារទិញខ្សែប្រយុទ្ធ Bryan Mbeumo ពីBrentford

ចែករំលែក៖

ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford រហូតដល់ឆ្នាំ 2030 ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

Man United បានចំណាយប្រាក់ 65 លានផោន (88 លានដុល្លារ) ទៅឱ្យ Brentford ជាមួយនឹង 6 លានផ្សេងទៀតដែលអាចនឹងត្រូវបង់បន្ថែមសម្រាប់កីឡាករអន្តរជាតិកាមេរូនវ័យ 25 ឆ្នាំរូបនេះ។

Mbeumo បានឈានដល់ទម្រង់លេងកម្រិតខ្ពស់មួយក្នុងរដូវកាលលីគឆ្នាំ 2024-25 ដោយបានបញ្ចប់រដូវកាលជាមួយនឹងគ្រាប់បាល់ចំនួន 20 ដើម្បីជួយ Brentford ទៅកាន់ចំណាត់ថ្នាក់លេខ 10នៅអង់គ្លេសPremier Leagueនៅពៅក្រោយ តែ Mohamed Salah (29គ្រាប់), Alexander Isak (23គ្រាបើ) និង Erling Haaland (22គ្រាប់) ដែលស៊ុតបញ្ចូលទីច្រើនជាង។

កីឡាករ Mbeumo ដែលមានសមត្ថភាពអាចលេងបាននៅស្លាបស្តាំ ហើយថែមទាំងអាចជាខ្សែប្រយុទ្ធកណ្តាលគឺជាកីឡាករសំខាន់របស់ Brentford ដោយចាប់ផ្តើមរាល់ការប្រកួតនៅក្នុងលីគកាលពីរដូវកាលមុន។

...

គាត់បានមលចូលរួមជាមួយក្លឹបនៅទីក្រុងឡុងដ៍ដោយចេញពីក្លឹប Troyesនៅបារាំង Ligue 2 ក្នុងឆ្នាំ 2019 ដោយបានបង្ហាញខ្លួន 242 ដង ស៊ុតបញ្ចូលទីបាន 70 គ្រាប់ និងជួយផ្តល់បាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី 51 ដង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print