អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ២២ ខែ កក្កដា នៅក្រុង ប៉េកាំង លោក Zhao Leji ប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងលោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បាន ជួបពិភាក្សា ដោយ ឡែក ពីគ្នា ជា មួយ លោក Richard Ravalomanana ប្រធានព្រឹទ្ធសភា នៃ ប្រទេស ម៉ាដាហ្កាស្កា ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង កិច្ច ជំនួប លោក Zhao Leji បានលើក ឡើង ថា ប្រទេស ចិន រីក រាយ រួម សហការ ជា មួយ ប្រទេស ម៉ាដាហ្កាស្កា ដើម្បី អនុវត្ត គំនិត ឯកភាពរួម ដ៏សំខាន់ របស់ ប្រមុខរដ្ឋ នៃប្រទេស ទាំង ពីរ និង សមិទ្ធផល នៃ កិច្ច ប្រជុំ កំពូល ក្រុងប៉េកាំងនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក ដើម្បីជំរុញ កិច្ច សហប្រតិបតិ្តការដ៏មេត្រីភាពនៃប្រទេសទាំង ពីរឱ្យ ទទួល បានសមិទ្ធផល ថ្មីៗ ក៏ដូច ជា រួម ចំណែក ក្នុ ង ការកសាងសហគមន៍រួមវាសនាចិន-អាហ្វ្រិកគ្រប់ រដូវកាល ក្នុងយុគសម័យថ្មី ។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Ravalomanana បាន ថ្លែង ថា ព្រឹទ្ធសភា នៃប្រទេស ម៉ាដាហ្កាស្ការីក រាយ រួមសហការ ជា មួយប្រទេស ចិន បង្កើន ការ ប្រាស្រ័យទាក់ទង រវាង ស្ថាប័ននិតិប្បញ្ញតិ្ត ដើម្បី ដើរ តួនាទី យ៉ាង សកម្មក្នុង ការ ជំរុញ កិច្ច សហប្រតិបតិ្តការ លើ វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ បណ្តាក់ ទុន និងកិច្ច សហប្រតិបតិ្តការក្នុង តំបន់ ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង កិច្ច ជំនួប លោក Wang Huning បាន លើក ឡើង ថា ប្រទេសចិន រីករាយ រួមសហការ ជា មួយ ប្រទេស ម៉ាដាហ្កាស្កា ដើម្បី អនុវត្ត គំនិត ឯកភាពរួម ដ៏សំខាន់ របស់ប្រមុ ខរដ្ឋ នៃ ប្រទេស ទាំង ពីរ ក្នុ ងន័យ ផ្តល់ ផល ប្រយោជន៍ ដល់ ប្រជាជន នៃ ប្រទេស ទាំង ពីរ តាម រយៈកិច្ច សហប្រតិបតិ្តការ ជាក់ស្តែងកាន់ តែច្រើន ។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោក Ravalomanana បាន ថ្លែង ថា ប្រទេស ម៉ាដាហ្កាស្កាយក ចិត្ត ទុក ដាក់ ខ្ពស់ ចំពោះ ការ អភិវឌ្ឍ ទំនាក់ទំនង ជា មួយ ចិន និង សូម កោតសរសើរពី សមិទ្ធផល អភិវឌ្ឍន៍ របស់ ចិន ។ ម៉ាដាហ្កាស្កា រីក រាយ រៀនសូត្រ ពី បទពិសោ ធរបស់ប្រទេស ចិន ក៏ដូចជា ជំរុញ កិច្ច សហប្រតិបតិ្តការ រវាង ម៉ាដាហ្កាស្កា និង ចិន លើគ្រប់ វិស័យ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ជូនដល់ប្រជាជននៃប្រទេស ទាំង ពីរ ៕
ដោយ ៖ សិលា