រថយន្ត​ដឹក​ទំនិញ​១គ្រឿង​បេីកបុក​ម៉ូតូ​ពី​ក្រោយ​បណ្តាលឲ្យ​រង​របួស​ធ្ងន់​ស្រាល​២នាក់​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ម្នាក់​បេីក​រថយន្ត​១គ្រឿង​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅ​បុក​ម៉ូតូពី​ក្រោយ​បើកឌុបគ្នាពីរ​នាក់​ប្ដី​ប្រពន្ធ​បណ្ដាល​ឲ្យ​ដួល​អូស​ទៅ​មុខ​រង​របួស​ធ្ងន់​ស្រាល​ទាំង២នាក់

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កេីត​ឡើង​នៅ​​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ​ឆឆ្នាំ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​4​ ចំណុច​ភូមិ​ត្រពាំង​ទួល​ សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ដោយមិនចាំស្លាកលេខ ឌុប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កេីតមកលិច​ ខណៈមក​ដល់​ចំណុច​កេីត​ហេតុ​ ស្រាប់​តែ​មាន​គេ​ឃើញ​រថយន្ត​១គ្រឿង​ម៉ាក​ ហុីយ៉ាន់ដាយ ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-4037​ បេីកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ស្រប​ទិញ​គ្នា​ពី​កេីត​មក​លិច​យ៉ាង​លឿន​បាន​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ​ពេញ​ទំហឹង​បណ្ដាល​ដួល​បោក​និង​ផ្លូវ​ប្រពន្ធ​រង​របួស​ធ្ងន់​ចំណែក​ប្ដី​រង​របួស​ស្រាល​បន្ទាប់​មក​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​គ្រា​លេីក​ដាក់​ឡាំប្រឺតាដឹកយក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯក​ជន​ ១កន្លែង ​ចំណែកអ្នកបើក​រថយន្ត​បង្ក​បាន​ចុះ​រត់​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​រួច​ទាក់ទង​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​មក​ វាស់​វែង​យក​ម៉ូតូ​រង​គ្រោះ​និង​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​​អធិការ​ខណ្ឌ​កំបូល​ រង់ចាំ​ដោះស្រាយ​នៅពេលក្រោយ​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print