Update ៖ ព្រឹកនេះ ! មានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនៅព្រំដែន ក្នុងខេត្តឧត្តរមានជ័យ បន្ទាប់ពីថៃបាញ់មកលើកម្ពុជាមុន !

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កងទ័ពថៃគឺបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ លោកស្រីបានបញ្ជាក់ថា៖ «កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា»។
សូមបញ្ជាក់ថា ៖ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែលបម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ។

ប្រភពព័ត៌មានដែលចែករំលែកដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក៏បានផងដែរថា កម្ពុជាបានតម្រូវផងដែរឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជា ដូចគ្នា។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយថៃ បានសរសេរពីការសម្រេចទម្លាក់កម្រិតការទូតជាមួយកម្ពុជារបស់រដ្ឋា ភិបាលថៃ ដោយបានកោះហៅឯកអគ្គរាជទូតខ្លួនពីភ្នំពេញ និងតម្រូវឱ្យឯកអគ្គរាជទូតកម្ពុជាចេញពីបាងកក។

...

ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបនឹងសកម្មភាពរបស់ថៃ ហើយបានសម្រេចទម្លាក់ទំនាក់ទំនងឱ្យមកនៅកម្រិតទាបបំ ផុតត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ដែល បម្រើការងារនៅស្ថានទូតកម្ពុជានៅទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងក៏តម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print