ភ្នំពេញ: បុរសម្នាក់បេីករថយន្ត១គ្រឿងខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូពីក្រោយបើកឌុបគ្នាពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យដួលអូសទៅមុខរងរបួសធ្ងន់ស្រាលទាំង២នាក់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងនៅម៉ោង១១យប់ថ្ងៃទី២៣ ខែកក្កដា ឆឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4 ចំណុចភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះពីរនាក់ប្ដីប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីម ដោយមិនចាំស្លាកលេខ ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតមកលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានគេឃើញរថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4037 បេីកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិញគ្នាពីកេីតមកលិចយ៉ាងលឿនបានទៅបុកពីក្រោយម៉ូតូពេញទំហឹងបណ្ដាលដួលបោកនិងផ្លូវប្រពន្ធរងរបួសធ្ងន់ចំណែកប្ដីរងរបួសស្រាលបន្ទាប់មកជនរងគ្រោះទាំងពីរនាក់ត្រូវបានពលរដ្ឋនាំគ្នាគ្រាលេីកដាក់ឡាំប្រឺតាដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ១កន្លែង ចំណែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនទៅបាត់ស្រមោល។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងអោយផ្នែកជំនាញចរាចរណ៍មក វាស់វែងយកម៉ូតូរងគ្រោះនិងរថយន្តបង្កយកទៅរក្សាទុកនៅអធិការខណ្ឌកំបូល រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ