ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់ ក្នុងលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន ១២ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស មានចំនួន ១២ករណី ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ នុងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់   យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។   ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ប្រភពដដែលបន្តថា​ ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) រួមមាន ៖​ ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៩នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ២១នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែកក្កដា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១៧,០៣ក្រាម។​ កេតាមីន(Ke) ស្មេីនិង​ ១០,៥៨ក្រាម។​ អុិចស្តាសុី(mdma)​ ស្មេីនិង​ ១,៦៤ក្រាម។កញ្ឆា ស្មេីនិង​ ១២៩៤៨,០ក្រាម។ 

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៥អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកកញ្ឆាស្ងួត ១២៩៤៨,០ក្រាម។ 

*២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,០៣ក្រាម។

*៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៣ក្រាម និងMDMA ១,៦៤ក្រាម។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

*៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។

*២ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០៦ក្រាម។

*៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧៣ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៣ក្រាម និងKe ១០,៥៨ក្រាម។

*៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,៧៤ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print