ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស មានចំនួន ១២ករណី ខណៈកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប នុងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ប្រភពដដែលបន្តថា ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៩នាក់(ស្រី ១នាក់) និងប្រើប្រាស់ ៣ករណី ឃាត់ ២១នាក់(ស្រី ១នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ១៧,០៣ក្រាម។ កេតាមីន(Ke) ស្មេីនិង ១០,៥៨ក្រាម។ អុិចស្តាសុី(mdma) ស្មេីនិង ១,៦៤ក្រាម។កញ្ឆា ស្មេីនិង ១២៩៤៨,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៥អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកកញ្ឆាស្ងួត ១២៩៤៨,០ក្រាម។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៩,០៣ក្រាម។
*៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៣ក្រាម និងMDMA ១,៦៤ក្រាម។
*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។
*៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព
*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់។
*២ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០៦ក្រាម។
*៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៧៣ក្រាម។
*៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១,០៣ក្រាម និងKe ១០,៥៨ក្រាម។
*៥ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ០,៧៤ក្រាម៕ដោយ៖តារា