«បារាំងអំពាវនាវឱ្យថៃ និងកម្ពុជា ឈប់ប្រយុទ្ធជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ»

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅយប់ថ្ងៃទី២៤​ ខែកក្កដា​នេះ បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ថា៖ «បារាំងអំពាវនាវឱ្យថៃ និងកម្ពុជា ឈប់ប្រយុទ្ធជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ» ។

❝ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត  ហើយប្រទេសបារាំងសូមសម្តែងសមានទុក្ខចំពោះក្រុមគ្រួសារសព។ ប្រទេសបារាំងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ។ ប្រទេសបារាំងអំពាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំដែន។ 

...

សូមអ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង❞៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print