រដ្ឋបាល​រាជធានីភ្នំពេញ​ ទទួល​ថវិកា​ពីសប្បុរស ជន១០ម៉ឺន៤២៣៨ដុល្លារ​ និង៣៧៦លាន ៥៦៧៦៣៩រៀល រួមនិងសម្ភារៈជាច្រើនទៀតសម្រាប់ជួយកងទ័ពជួរមុខ

ចែករំលែក៖

ភ្នំពេញ៖. ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការអំពាវនាវ ស្វែងរកសប្បុរសជន ជួយជាថវិកា ស្បៀងអាហារ សម្ភារៈ គ្រឿងឧបភោគ បរិ ភោគ និងថ្នាំ​ពេទ្យ​រយៈពេលតែ១ថ្ងៃមានសប្បុ រសជន បានស្មាគ្រ័ចិត្ដ ចូលរួមបរិច្ចាគ​ ជាថវិកា​បានចំនួន១០ម៉ឺន ៤២៣៨ដុល្លារ​ និង៣៧៦លាន ៥៦៧៦៣៩រៀល រួមជាមួយនិងសម្ភារៈជាច្រើនមុខទៀត.ដើម្បីជួយពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើងដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា និងសម្រាប់ជួយវីរៈកងទ័ពជួរមុខ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មានសប្បុរជនជាច្រើនបានសម្រុកមកបរិច្ចាគធនធាន នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ ។

   រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវកាលពីព្រឹកថ្ងៃទី២៦កក្កដានេះ ពោលគឺការអំពាវនាវមិនបានប៉ុន្មានម៉ោង ក៏មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់បានសម្រុកនាំគ្នាមកប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ព្រមទាំងថ្នាំពេទ្យផងដែរ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀស ខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិ ហារ និងខេត្តឧត្តរមានជ័យ។

      លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នេះជាខឿនការពារជាតិប្រជាជនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនិងសប្បុរសជនយើងជាច្រើនបានចូលរួមយ៉ាងស្រាក់សស្រាំ ជាមួយសាលារាជធានីភ្នំពេញ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោរថៃឈ្លានពានជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាជនភាសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរៈកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកប ដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុនម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

      លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖​ រដ្ឋបាល​រាជធានីភ្នំពេញ​ទទួល​បាន​ថវិកា​ជា​ប្រាក់ដុល្លារ​សរុបចំនួន​១០ម៉ឺន៤២៣៨ដុល្លារ​ និង​ជាប្រាក់រៀល​សរុបចំនួន៣៧៦លាន៥៦៧៦៣៩រៀល រួមទាំងអំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ ​និង​សំភារៈ​ផ្សេងៗ​​មួយចំនួនធំទៀត។សូមជម្រាបបងប្អូន​សប្បុរសជននានាអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បានដោយរដ្ឋបាលរាជធានីភ្នំពេញបានចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Code ។

      លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែង​អំណរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ដល់​វីរៈកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​មកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​។ សូម​អរគុណ​នូវ​ទឹក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print