កម្ពុជា ស្នើអង្គការទេសចរណ៍សហប្រជាជាតិ ការពារប្រាសាទព្រះវិហារ និងថ្កោលទោសថៃដែលបានប្រែកា្លយប្រាសាទជាតំបន់សង្គ្រាម

ចែករំលែក៖

ភ្នំពេញ : កម្ពុជា ក្នុងនាមជាសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍សហប្រជាជាតិធ្វើការថ្កោលទោសការទំលាក់គ្រាប់បែករបស់ប្រទេសថៃនាពេលថ្មីៗនេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាតំបន់សង្រ្គាម ព្រមទាំងធ្វើឱ្យខូចខាតដល់ប្រាសាទដែលជាបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយអង្គការ UNESCO។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្ញើជូនអគ្គលេខាធិការអង្គការទេសចរណ៍សហប្រជាជាតិ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

តាមរយៈលិខិតដដែលនេះ ព្រះរាជាណាចក្រកម្ពុជា ស្នើសុំអង្គការទេសចរណ៍សហប្រជាជាតិ ជួយផ្តល់កិច្ចការពារដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្តសម្រាប់មនុស្សជាតិទាំងមូល។

ក្រសួងទេសចរណ៍កម្ពុជា បានថ្កោលទោសចំពោះការវាយប្រហារដោយកំរោលរបស់ភាគីថៃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះតំបន់ទេសចរណ៍វប្បធម៌ សុខដុមនីយកម្មក្នុងតំបន់ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print