សិស្ស២០០នាក់ទទួលរង្វាន់អាហារូបករណ៍ ពីក្រុមហ៊ុន “អេស ស៊ី ជី ចែករំលែកក្តីសុបិន”

ចែករំលែក៖

ភ្នំពេញ៖ សិស្សថ្នាក់វិទ្យាល័យចំនួន ២០០នាក់នៅរាជធានីភ្នំពេញ និងខេត្តកំពតទទួលបានកញ្ចប់អាហារូបករណ៍ពីក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈាន មុខគេមួយក្នុងតំបន់អាស៊ាន។ កម្មវិធីនេះ មានឈ្មោះថា “អេស ស៊ី ជី ចែករំលែក ក្តីសុបិន” ដែលបានបង្កើតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំមកហើយៗ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ គុណតម្លៃល្អក្នុងចំណោមសិស្សវិទ្យាល័យ និងជួយឧបត្ថម្ភដល់សិស្ស ដើម្បីពួកគាត់មានឱកាសបន្តការសិក្សារបស់ខ្លួនបាន ខ្ពង់ខ្ពស់ជាងមុន ។

សម្រាប់ឆ្នាំ២០១៦នេះការប្រគល់រង្វាន់អាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តី សុបិន”បានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារទី៣០ ខែសីហា នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្រោម អធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាលោក Nuttavudh Photisaro ឯកអគ្គរាជទូតវិសា មញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណា ចក្រថៃប្រចាំនៅកម្ពុជាថ្នាក់ដឹកនាំជាន់ ខ្ពស់ក្រុមហ៊ុន អេស ស៊ី ជី និងភាគីពាក់ព័ន្ធ ផ្សេងទៀតជាច្រើន ។

លោក Aree Chavalitcheewingul អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រចាំតំបន់នៃក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍ សម្ភារ សំណង់បានមានប្រសាសន៍ថា “នៅឯក្រុម ហ៊ុន អេស ស៊ី ជី ការប្តេជ្ញាចិត្តមួយរបស់ យើងគឺក្លាយខ្លួនជាក្រុមហ៊ុនគំរូ ដែលអភិ វឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ អាស៊ាននិងគ្រប់កន្លែងដែលយើងធ្វើប្រតិបត្តិការ ។ យើងជឿថាការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាពនិងការអភិវឌ្ឍធនធាន មនុស្ស ។ ដូច្នេះក្រុមហ៊ុន អេស ស៊ី ជី បាន រៀបចំកម្មវិធីអាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីសុបិន” នេះឡើង ដើម្បីគាំទ្រដល់សិស្សានុសិស្សនៅក្នុងតំបន់អាស៊ានទាំងមូលដោយយើងមានអនវុត្តកម្មវិធីនេះនៅប្រទេសជាច្រើនទៀតរួមមាន មីយ៉ាន់ ម៉ា ឥណ្ឌូនេស៊ី ហ្វុីលីពីន ឡាវ វៀតណាម និងថៃផងដែរ ។

លោកបានបន្ថែមទៀតថា នេះគឺជាឆ្នាំទីបីហើយដែលយើងបានអនុវត្តកម្មវិធី អាហារូបករណ៍ “អេស ស៊ី ជី ចែករំលែក ក្តីសុបិន”នៅក្នុងប្រទេសកម្ពុជា ។ ឆ្នាំនេះយើងបានបង្កើនរង្វាន់អាហារូបករណ៍៥០ រង្វាន់បន្ថែមទៀត ព្រោះមានការចាប់អារម្មណ៍កាន់តែច្រើននៅក្នុងចំណោមសិស្សនិង មានការដាក់ពាក្យច្រើនជាងឆ្នាំមុនៗ ។ ដូច្នេះឆ្នាំនេះសរុបសិស្សចំនួន២០០នាក់ មកពីវិទ្យាល័យនៅរាជធានី ភ្នំពេញនិង ខេត្តកំពតនឹងទទួលបានអាហារូបករណ៍ ។ យើងមានជំនឿថា កុមារមានក្តីសុបិនហើយយើងចង់ផ្តល់ឱកាសបន្ថែមទៀតដើម្បី ជួយពួកគាត់ឲ្យប្រែក្លាយក្តីសុបិននោះទៅជាការពិត ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ ថាថ្លែងកោតសរសើរចំពោះក្រុមហ៊ុន អេស ស៊ី ជីដែលវាគឺបានរួមចំណែកក្នុងការពង្រឹង វិស័យអប់រំនៅកម្ពុជា ហើយលោកសង្ឃឹមថាក្មួយៗនឹងខិតខំសិក្សារៀនសូត្រដើម្បីប្រែក្លាយអាហារូបករណ៍នេះក្លាយជាឧប ករណ៍ដ៏មានប្រសិទ្ធភាពដើម្បីបញ្ចប់ការសិក្សានិងទទួលបានការងារធ្វើដែលសម រម្យ។ លោកបណ្ឌិតក៏ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនេះដែលបានជួយឧបត្ថម្ភស៊ីម៉ងត៍២០០តោនដល់ការកសាងវិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺផងដែរ។

ប្អូនប្រុស ណុប គឹមឡេង ជាសិស្សថ្នាក់ ទី១១ នៃវិទ្យាល័យជាស៊ីមអង្គរជ័យខេត្ត កំពត បាននិយាយថា “ការសិក្សារបស់ខ្ញុំបាទប្រៀបដូចជាដំណើរផ្សងព្រេងដែលពោរពេញដោយឧបសគ្គប៉ុន្តែទោះជាលំបាកយ៉ាងណាខ្ញុំមិនដែលបោះបង់ការតស៊ូនោះទេ ។ ខ្ញុំព្យាយាមរៀនសូត្រទាន់មាន ឱកាស។ ដោយសារតែការព្យាយាមបែប នេះហើយទើបខ្ញុំមានឱកាសទទួលបាន អាហារូបករណ៍ពីក្រុមហ៊ុន អេស ស៊ី ជី ។ ការដែលក្រុមហ៊ុនបង្កើតកម្មវិធីនេះឡើង មានសារសំខាន់ណាស់ដល់រូបខ្ញុំបាទ “។

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២១០៤ មកក្រុមហ៊ុន អេស ស៊ី ជី បានពង្រីកវិសាលភាពនៃកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជាជាប្រចាំដោយបង្កើនចំនួនរង្វាន់អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់សិស្សានុសិស្ស។ ក្នុងឆ្នាំ២០១៤ ដែលជាឆ្នាំដំបូងដែលកម្ម វិធីត្រូវបានអនុវត្តនៅកម្ពុជាចំនួនរង្វាន់ អាហារូបករណ៍មានត្រឹម១០០រង្វាន់ ប៉ុណ្ណោះ ដែលចំនួននេះត្រូវបានបង្កើនឡើងដល់ ១៥០នាក់ ក្នុងឆ្នាំ២០១៥ ហើយបានបង្កើនជាថ្មីម្តងទៀតនៅឆ្នាំនេះឡើងដល់២០០ រង្វាន់ ។

បន្ថែមពីនេះកាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនអេស ស៊ី ជី បានបង្កើតទំព័រហ្វេសប៊ុកផ្លូវការមួយសម្រាប់អ្នកគាំទ្រកម្មវិធីនេះចែករំលែកនិងឈ្វេងយល់បន្ថែមអំពីកម្ម វិធី ក៏ដូចជាវេទិកាមួយសម្រាប់លើកកម្ពស់គំនិតច្នៃប្រឌិត និងចំណេះដឹងទូទៅ។ ក្រុម ហ៊ុន អេស ស៊ី ជី សន្យានឹងបន្តរៀបចំកម្ម វិធីនេះនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយៗទៀតដើម្បីផ្ដល់ឱកាសកាន់តែច្រើនដល់ សិស្សានុសិស្សប្រែក្លាយក្តីសុបិនរបស់ពួកគេឲ្យទៅជាការពិត ៕

IMG_8135 IMG_8106 IMG_8089 IMG_8085 IMG_8118 IMG_8133 IMG_8086 IMG_8069 IMG_8050 IMG_8142

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print