ហ្វុីលីពីនបានប្រមានចិនថា នឹងក្លាយជាភាគីបរាជ័យប្រសិនបើចិនប្រងើយចំពោះសេចក្តីសម្រេចរបស់តុលាការអន្តរជាតិស្តីពីសមុទ្រចិនភាគខាងត្បូង។
រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Ferfecto Yasay កាលពីថ្ងៃទី៣០ ខែសីហា បានបញ្ចាក់ថា «យើងកំពុងតែខិតខំធ្វើឲ្យចិនយលច្បាស់ថា ប្រសិនបើចិនមិនគោរពទៅតាមសាលក្រមតុលាការអន្តរជាតិ នោះចិនគឺជាភាគីដែលបរាជ័យ»។
កន្លងមកនៅក្នុងកិច្ចពិភាក្សាទ្វេភាគី ហ្វុីលីពីនមានគម្រោងចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីអនុញ្ញាត្តិឲ្យអ្នកនេសាទហ្វុីលីពីចូលទៅកាន់តំបន់ដែលសម្បូរទៅដោយធុនធានធម្មជាតិ ដែលចិនកំពុងតែគ្រប់គ្រងស្ថិតក្នុងតំបន់ដែលមានវិវាទ។
ចិនបានគ្រប់គ្រងតំបន់ប្រជុំកោះ Scarborough ចាប់តាំងពីឆ្នាំ២០១២ ហើយរារាំងអ្នកនេសាទហ្វុីលីពីន ចូលទៅកាន់តំបន់សមុទ្រស្ថិតនៅប្រជុំកោះខាងលើ ដែលជាចំណុចចាប់ផ្តើមធ្វើឲ្យហ្វុីលីពីនខឹងសម្បា ហើយប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ហើយតុលាការកាត់ក្តីឲ្យហ្វុីលីពីនឈ្នះ។
លោក Ferfecto Yasay បញ្ចាក់ថា «នៅពេលដែលយើងចាប់ផ្តើមពិភាក្សាជាផ្លូវការឬសន្យាទ្វេភាគីជាមួយចិន យើងចាំបាច់ត្រូវតែលើកឡើងពីសេចក្តីសម្រេចរបស់តុលាការ ដូចជាមូលដ្ឋាននៅក្នុងកិច្ចពិភាក្សា។
ចិនបានប្រកាសដែនអធិបតេយ្យភាព នៅតំបន់សមុទ្រភាគខាងត្បូងក្នុងនោះមានបន្ទាត់ដែលសមុទ្រ ៩កំណាត់ ដែលចិនបានគ្រប់គ្រងនៅលើដែនសមុទ្រ ប្រទេសជាច្រើនក្នុងតំបន់។ កាល់ពីថ្ងៃទី១២ ខែកក្ដកា តុលាការនៅទីក្រុងឡាអេ បានសម្រេចឲ្យហ្វុីលីពីនឈ្នះដោយសារតែចិនមិនធ្លាប់មានប្រវត្តិសាស្ត្រនៅក្នុងការគ្របគ្រងប្រជុំកោះទាំងនោះពីមុនមក៕
ប្រែសម្រួល៖ ម៉ែវ សាធី