ក្លិបបាល់ទាត់ Southampton នៅក្នុង ក្របខ័ណ្ឌអង់គ្លេស Premier league បាន ប្រកាសថា ខ្លួនបានទិញខ្សែបម្រើប្រយុទ្ធ Sofiane Boufal ពីក្លិប Lille របស់បារាំងក្នុងតម្លៃខ្លួនខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត របស់ក្លិប ។
ក្រុម Southampton ពុំបានបញ្ចេញព័ត៌មានលម្អិតពីតម្លៃនៃការទិញកីឡាករអន្តរជាតិម៉ារ៉ុកវ័យ២២ឆ្នាំនេះទេ ប៉ុន្តែសារព័ត៌មានរបស់អង់គ្លេសបានឲ្យដឹងថា ក្លិប Southampton អាចនឹងចំណាយទឹកប្រាក់ប្រមាណ២១លានផោនដើម្បីនាំយក Sofiane Boufal ពីប្រទេសបារាំង ។
កីឡាករ Sofiane Boufal បានសម្រេចចិត្តចុះហត្ថលេខាលេងឲ្យក្រុម Southampton រយៈពេល៥ឆ្នាំ។ គាត់បាន និយាយថា “ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបខ្លាំងបំផុតដែលបានមកកាន់ទឹកដី St.Mary របស់ក្លិប Southamptonពិសេសបានលេងចំពោះមុខអ្នកគាំទ្រ ។ ខ្ញុំអាច និយាយបានថា ក្លិបនេះគឺជាកន្លែងដ៏ល្អ បំផុតរបស់ខ្ញុំដើម្បីអភិវឌ្ឍអាជីពបាល់ទាត់នៅថ្ងៃអនាគត”៕
ដោយ៖ ដេវីត