នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីអំពាវនាវ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា ក្នុងអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើអោយប៉ះពាល់ដល់ទឹកចិត្តកងកម្លាំង ដូចជា៖

– ស្ថានភាពកងកម្លាំងនៅជួរមុខដោយគ្មានប្រភពច្បាស់លាស់ ដូចជា៖ កងទ័ពបានដាច់ស្បៀង, កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន, ការចល័តទ័ព និងការត្រៀមសព្វាវុធធុនធ្ងន់…។ល។
– ការបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធជនសង្ស័យជាចារកិច្ចរបស់សត្រូវ បានបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រមទាំងធ្វើអោយសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។

ជាចុងក្រោយនាយកដ្ឋានបន្តទទូចអំពាវនាវឲ្យសាធារណជនមេត្តាពិចារណាឲ្យបានហ្មត់ចត់មុននឹងធ្វើការបង្ហោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ និងជឿជាក់ទៅលើតែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ព្រោះមិនមែនរាល់ព័ត៌មានទាំងអស់តម្រូវឲ្យធ្វើការបង្ហោះផ្សព្វផ្សាយនោះទេ ពេលខ្លះជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ ដែលគួរត្រូវតែរឹតបន្តឹង និងដើម្បីសុវត្ថិភាពកងកម្លាំងនៅជួរមុខរបស់យើងទាំងអស់គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print