អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនទ័ពឬសពា្វវុធ និងគ្មានការចល័តទ័ពឡើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ស្របតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនកងទ័ពឬសពា្វវុធ និងពុំមានការចល័តទ័ពនោះឡើយចាប់តាំងពីថ្ងៃចូលជាធរមាននៃបិទឈប់បាញ់មកម៉្លេះ។

នៅក្នុងសន្និសីទស្តីពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»
នៅម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កងទ័ព កម្ពុជា បាននិងកំពុងឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងពិតប្រាកដឥតងាករេ មិនឱ្យបាត់បង់ឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តយកចិត្តទុកដាក់ដល់កងទ័ព នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print