លោកស្រី ម៉ែន សំអន និងមន្ត្រីក្រោមឱវាទអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង រួមដំណើរជាមួយ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វារៀង។

នាឱកាសនោះផងដែរ លោក ម៉ែន វិបុល ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់១៨ឆ្នាំឡើង សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដោយត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាប័ណ្ណ និងសៀវភៅស្នាក់នៅ (ច្បាប់ដើម) ៕

on (1) on (2) on (3) on (4) on (5) on (6) on (7) on (8) on (9) on (10) on (11) on (12)

ដោយ៖ សុវណ្ណារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print