ភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តីការពារជាតិ បានបង្ហាញសារនៅលើផេកផ្លូវការគួរឲ្យចាប់អារម្មណ៍ ពាក្យទន់ភ្លន់ តែមានន័យជ្រៅ ស្គាល់ពីសារជាតិសត្រូវ នាព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរទាំងស្រុងរបស់លោកដូចខាងក្រោម៖
«ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា។
ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕
...
ដោយ ៖ សិលា