ស្រវឹងដេកលេីផ្លូវរថភ្លេីងត្រូវរថភ្លេីងកិនបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ក្រោយពីផឹកស្រាបៀរស្រវឹងបា​នដេកលេីផ្លូវដែកក៏ត្រូវរថភ្លេីងកិនបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្ត

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣៦នាទីយប់ថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវរថភ្លេីង ភូមិភ្លេីងឆេះរទេះខាង​លិច សង្កាត់ភ្លេីងឆេះរទេះ​ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះខាត់​ សុខណាង​ ភេទប្រុស​ អាយុ​ ៣៧ឆ្នាំ(របួសដាច់ម្រាមមេដៃ​ រលាត់កែងដៃ​ និងក្បាល)មានអាស័យដ្ឋាននៅភូមិត្រពាំងទាប​ ឃុំកក់​ ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសខាងលេីបានទិញស្រាបៀរមកអង្គុយផឹកនៅលេីផ្លូវដែករហូតដល់ស្រវឹងក៏ដេកនៅទីនោះក្រោយមកស្រាប់តែមានរថយន្តភ្លេីងមួយខ្សែបានបេីកឆ្លងកាត់ក៏ត្រូវរថភ្លេីងកិនបណ្តាលឱ្យរងរបួសដាច់ម្រាមដៃ​ សំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print