សមត្ថកិច្ចស្រុកកៀនស្វាយបង្គ្រាបករណីជួញដូរខុស ច្បាប់សារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ ថ្ងៃអង្គារ៍១១កើតខែស្រាពណ៌ឆ្នាំម្សាញ់សប្តស័កព.ស ២៥៦៩ ត្រូវថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៣០នាទីនៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស (ឃាត់ខ្លួន០២នាក់គេចខ្លួន ០១នាក់) ៖

១-ឈ្មោះ វី យ៉ាម៉ា ហៅខ្លុយ ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិរទាំងត្បូងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលជួញដូរ និង ២-ឈ្មោះរឿន ជន ភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលទាំងពីរនាក់ត្រូវបានឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន និង៣-ឈ្មោះ ជ័យ វិរះ ហៅឡយ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិត,មានទី លំនៅភូមិរទាំងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល បានរត់គេចខ្លួន។

វត្ថុតាងចាប់យករួមមាន ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៧កញ្ចប់
តូចទំងន់១,១៣ ក្រាម )។
២/សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣/ទូរសព្ទ២គ្រឿង។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វី យ៉ាម៉ាហៅឆឹង ខ្លុយភេទប្រុសនិងឈ្មោះរឿន ជន  បានសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៧កញ្ចប់តូចនេះ ជារបស់ខ្លួនប្រាកដមែន ហើយខ្លួនបានយកពីឈ្មោះ ជ័យ វិរះ ហៅ ឡយ ដើម្បីទុកលក់បន្ត។

...

ក្រោយពីសួរនាំរួច ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print