អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​៖ សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយ​ គឺទាហានថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ បានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។

លោក​ ខៀវ​ កាញារិទ្ធ​ បានថ្លែង​បន្តថា​ ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាងក្រោយ រុញកូនទាហានអោយស្លាប់ជំនួស មិនសមជាមេទេ ។ ឮរឿងនេះ ខ្ញុំក៏នឹកឃើញសម័យកម្ពុជាប្រជាធិបតេយ្យច្បាំងជាមួយវៀតណាម ។ នៅឆ្នាំ ១៩៧៨ វិទ្យុកម្ពុជាប្រជាធិបតេយ្យ និយាយថាប្រជាជនវៀតណាមស្អប់រដ្ឋាភិបាលខ្លួនហើយធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយួនរាល់ថ្ងៃ ។

ពេលពួកយើងអ្នកថ្មីស្តាប់ឮ ក៏លាន់មាត់ថា «យី យ៉ាងហោចណាស់គេអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលគេបាន បានន័យថាគេមានសេរីភាពឆ្ងាយដាច់ពីយើងហៅមិនឮ ព្រោះខាងយើងវិញគ្រាន់តែហ៊ានរិះគន់មេសហករណ៍ក៏គេយកទៅវ៉ៃចោលដែរ ។ បើវៀតណាមមក យ៉ាងហោចក៏គ្រាន់បើដែរ ! » ។ នេះហើយជាកាំបិតមុខ ២ ។

លោក​ ខៀវ​ កាញារិទ្ធ​ បានបញ្ជាក់ថា​ ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន ។ វៀតណាមខាងជើងព្រោះតែលង់នឹងការឃោសនារបស់ខ្លួនថាជាការពិត បានជាបរាជ័យក្នុងការវាយលុកបុណ្យចូលឆ្នាំ ( Têt Offensive ) ឆ្នាំ ១៩៦៨ ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print