ខេត្តស្វាយរៀង:រដ្ឋបាលខេត្ត សូមអំពាវនាវដល់ លោក លោកស្រី ពិនិត្យលទ្ធភាពចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ-បរិភោគផ្សេងៗ ដល់ គ្រួសារយោធាម្នាក់ ក្នុងចំណោម ១៨រូប ដែលត្រូវបានភាគីថៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមគោរពជម្រាបជូន លោក លោកស្រី ជាសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក អាជីវករ ពាណិជ្ជករ និងសប្បុរសជននានាជ្រាបថា ក្នុងចំណោមកងកម្លាំងយោធារបស់កម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ មានកងកម្លាំងយោធាម្នាក់ឈ្មោះ នៃ សុភ័ក្រ អាយុ ៤០ឆ្នាំ ឈរជើងនៅតំបន់ភ្នំទ្រព្យ មានប្រពន្ធឈ្មោះ សឿន សោភា អាយុ ២៥ឆ្នាំ មុខរបរ កម្មករោងចក្រ កំពុងរស់នៅជាមួយម្តាយ និងកូនបង្កើត ស្ថិតនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ លោក លោកស្រី ពិនិត្យលទ្ធភាពចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគ-បរិភោគផ្សេងៗ ដល់ គ្រួសារយោធាខាងលើ តាមការគួរ ។
លេខទូរស័ព្ទភរិយា លោក នៃ សុភ័ត្រ :
088 53 47 981