រថយន្ត១៨គ្រឿង ដឹកជញ្ចូនពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃទៅកាន់តាមបណ្តាខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត។
ជាលទ្ធផល នៅថ្ងៃពុធនេះ ចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៩៧នាក់ ស្រី១២៦នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត១៨គ្រឿង ស្មើនឹង២០ លើក ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់ខេត្តចំនួន៥ រួមមាន: ខេត្តបន្ទាយមានជ័យ២៦៤នាក់ ស្រី១១៣។, ខេត្តព្រៃវែង ២៦នាក់ ស្រី០៨នាក់, ខេត្តពោធិសាត់ ២នាក់ស្រី, ខេត្តបាត់ដំបង ០៤នាក់ ស្រី០២នាក់, ខេត្តឧត្តមានជ័យ ០៣នាក់ ស្រី០១នាក់៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print