អំណោយសប្បុរសធម៌សម្តេចហ៊ុន សែន ចង្ក្រាន ហ្គាសធន់តូចចល័ត ៦០០០ចង្ក្រាន.កំប៉ុងហ្គាស ១២០០០កំប៉ុងរួមជាមួយសម្ភារៈបរិក្ខា រដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខេត្ដព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ អំណោយសប្បុរសធម៏របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានដូចជា ចង្ក្រានហ្គាសធន់តូចចល័តចំនួន ៦០០០ចង្ក្រាន និង កំប៉ុងហ្គាសចំនួន ១២០០០កំប៉ុង រួមជាមួយសម្ភារៈ បរិក្ខា ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដឹកយកទៅប្រគល់ជូនវីរៈកងទ័ពជួរមុខ និងជនភៀសឹក នៅខេត្ដព្រះវិហារ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយ លោក អុឹម រ៉នហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនលោកលោក កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។

.លោក អុីមរ៉ន ហាស្សាន់ បានអរគុណចំពោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ មកម្ពុជា ដែលបានផ្តល់ជូនចង្ក្រានហ្គាសធន់តូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន ១២០០០ កំប៉ុង ដល់រដ្ឋបាលរាជធានី សម្រាប់ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន។ ជាមួយគ្នានោះឯកឧត្ដមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងសូមអណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។
លោលកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសនោះ បានលើកឡើងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ភាកិច្ចឱ្យឯកឧត្ដម មកសហការមួយរដ្ឋបាលខេត្តព្រះវិហារ យកសម្ភារៈនេះទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក ដែលមានតម្រូវការចំបាច់បន្ទាន់។
លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទី បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូនចង្ក្រានហ្គាសធនតូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១២០០០កំប៉ុង ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានភៀសសឹកតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះដែរ លោក កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រីនូវបានអរគុណចំពោះសប្បុរសជននានានៅរាជធានីភ្នំពេញនិងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបាននិងកំពុងជួយឧបត្ថមយ៉ាងសន្ធឹកសន្ធាប់មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ។
ជាមួយគ្នានោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយផ្តល់ឧបករណ៍សំរាប់បញ្ជូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។
លោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានសុំឱ្យសប្បុរសជននៅរាជធានីភ្នំពេញនិង លោក ឃួង ស្រេង បន្តជួយឧបត្ដម ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក បន្ថែមទៀត ដោយអាច ផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនពួកគាត់ជាជនភៀសសឹក ដោយសាថា គ្រឿងឧបភោគ បរិភោគ ដូចជាមី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថា មានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះវាក៏បានជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដែលមិនរងប៉ះពាល់ដោយសង្គ្រាមនេះ មិនបានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ។
សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានប្រគល់ជូនខាងលើនេះរួមមាន៖ ចង្ក្រានហ្គាសធន់តូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១២០០០ កំប៉ុង ទឹកបរិសុទ្ធចំនួន២៨៩យូរនិង៥០កេស ព្រមទាំងមីចំនួន៥០កេស ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print