កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី៧ ខែសីហានេះ!

ចែករំលែក៖

ម៉ាឡេស៊ី​៖​ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបជជែកជាមួយប្រតិភូថៃ ដឹកនាំដោយលោក Natthaphon Narkphanit រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ ព្រមទាំងមានការចូលរួមសង្កេតការ ពីប្រតិភូម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២៥ ក៏មានកិច្ចប្រជុំក្រុមលេខាធិការ គណៈកម្មាធិការព្រំដែន កម្ពុជា-ថៃ ដើម្បីជម្រុញប្រសិទ្ធិភាព និងភាពជឿជាក់ អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយភាគីថៃ។

សូមបញ្ជាក់ថា កិច្ចប្រជុំGBCនេះ ធ្វើឡើងស្របតាមការឯកភាព ក្នុងចំណោមចំណុចឯកភាព នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដើម្បីអនុវត្តន៍ស្មារតីបទឈប់បាញ់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរកដំណោះស្រាយដោយសន្តិវិធី ចំពោះស្ថានការណ៍ដែលកំពុងកើតឡើង៕ដោយ​៖តារា​

...

រូបភាព​៖​ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print