រថយន្តបេីកបុកម៉ូតូធន់ធំពីក្រោយបណ្តាលឱ្យរបួសនារីម្នាក់បាក់ជេីង

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្ត

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តបេីកមកបុកពីក្រោយ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៤២នាទីទាបភ្លឺ​ ថ្ងៃទី០៨​ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង​ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ ធឿន ស្រីស្រស់ភេទស្រី​ អាយុ​ ២៤ឆ្នាំ រងរបួស បាក់ម្រាមដៃឆ្វេង និងជើងខាងឆ្វេង មានអាស័យដ្ឋាននៅភូមិព្រៃក្អៅ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះម៉ូតូធន់ធំតែម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគមរឿងមិនចាំម៉ាកបេីកមកពៅក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលរងរបួសបាក់ជេីងខាងឆ្វេងនិងបាក់ម្រាមដៃ។ ភ្លាមនោះរថយន្ត​បង្កបានគេចខ្លួនបាត់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print