ភ្នំពេញ៖ នារីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្ត
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរថយន្តបេីកមកបុកពីក្រោយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៤និង៤២នាទីទាបភ្លឺ ថ្ងៃទី០៨ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ធឿន ស្រីស្រស់ភេទស្រី អាយុ ២៤ឆ្នាំ រងរបួស បាក់ម្រាមដៃឆ្វេង និងជើងខាងឆ្វេង មានអាស័យដ្ឋាននៅភូមិព្រៃក្អៅ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះម៉ូតូធន់ធំតែម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគមរឿងមិនចាំម៉ាកបេីកមកពៅក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលរងរបួសបាក់ជេីងខាងឆ្វេងនិងបាក់ម្រាមដៃ។ ភ្លាមនោះរថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ៕