ក្រសួងការងារ​ សហការជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ” ដែលមានវត្តមានចូលរួមពីសំណាក់ លោក លោកស្រី​ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង។

ពិធីនេះបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នាគឺ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  និងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ ក្រសួងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ” ដើម្បីជួយរកការងារ និងផ្ដល់ការងារជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ដោយបានដាក់ឱ្យដំណើរការការចុះឈ្មោះ ស្វែងរកការងារធ្វើតាមរយៈប្រព័ន្ធ Hotline ១២៩៧ និង Telegram Bot។

លោករដ្ឋមន្ត្រី​ បានបង្ហាញការជឿជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំក្រសួងយល់បានច្បាស់អំពីការចុះឈ្មោះស្វែងរកការងារធ្វើតាមរយៈ Telegram Bot (QR Code) និងជួយសម្របសម្រួលដល់ការចុះឈ្មោះជូនដល់បងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃឱ្យទទួលបានព័ត៌មាន និងឱកាសការងារធ្វើដើម្បីធានាបានប្រាក់ចំណូលប្រចាំគ្រួសារ និងចូលរួមកសាងសេដ្ឋកិច្ចជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print