ភ្នំពេញ : អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានៅ រសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា, កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាព ចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ ដោយពួកគេ បានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥ ។
សូមបញ្ជាក់ថា , ឆ្លើយតបនឹងទង្វើនេះ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា អំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ(GBC) ពិសេសត្រង់ ចំណុចទី២ និងចំណុចទី៤ ឡើយ ៕
ដោយ : សិលា
...