ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោមការចង្អុលទិសរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ស្រាវជ្រាវនិងឃាត់ខ្លួន ជនសង័្សយឈ្មោះចែម ដារ៉ាភេទ ប្រុស អាយុ ៥១ឆ្នាំមានទីលំនៅភូមិស្រែជា ឃុំស្រែជា ស្រុកកំពង់ត្រាច ខេត្តកំពតដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AR- 8933កូនសោរម៉ូតូចំនួន០២គ្រាប់ ខ្សែភ្លើងក ម៉ូតូចំនួន ០១ កូនសោរខ្សៀលេខ០៨ចំនួន០១គ្រាប់ មួកសុវត្តិភាព ពណ៌ខ្មៅលាយក្រហមចំនួន០១។
ចំពោះមូលហេតុនៃការឃាត់ខ្លួនគឺករណីលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ស្រេង មួយសៀង ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំ នៅភូមិអូរកំបុត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែ សីហា ឆ្នាំ ២០២៥ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងខណ:យកម៉ូតូទៅផ្ញេីហេីយដាក់សំបុត្រផ្ញេីនៅក្រោមកែបម៉ូតូ។
ជនសង័្សយបានសារភាពថា ការលួចនេះគឺខ្លួនមកឃ្លាំចាំមេីលអ្នកយកម៉ូតូទៅផ្ញេីនៅទីនោះ ហេីយយកសំបុត្រផ្ញេីទុកនៅក្រោមកែបម៉ូតូ ហើយជនសង័្សយក៏បន្លំធ្វេីជាម្ចាស់ចូលទៅបើកកែបយកសំបុត្រអូសម៉ូតូដែលមានសំបុត្រផ្ញេី ចេញមកក្រៅ ផុតពីកន្លែងផ្ញេីទេីបផ្តាច់ចរន្តហេីយបញ្ឆេះជិះចេញដោយសុវត្ថិភាព។
ករណីខាងលេីគឺជាឧទាហរណ៍ឬជាល្បិចមួយថ្មីទៀតដែលបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រ យត័្នចំពោះបញ្ហានេះ។
បច្ចប្បន្នជនសង័្សយត្រូវបានរៀបចំឯកសារបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕