ជនសង័្សយមកឃ្លាំចាំមេីលអ្នកយកម៉ូតូទៅផ្ញេី​ ហេីយយកសំបុត្រផ្ញេីទុកនៅក្រោមកែបម៉ូតូ​

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោមការចង្អុលទិសរបស់លោកឧត្តមសេនី​យ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ ពេជ្រ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ ស្រាវជ្រាវនិងឃា​ត់ខ្លួន ជនសង័្សយឈ្មោះចែម ដារ៉ាភេ​ទ ​ប្រុស អាយុ ៥១ឆ្នាំមានទីលំនៅភូមិស្រែជា ឃុំស្រែជា ស្រុកកំពង់ត្រាច ខេត្តកំពតដកហូតបាន ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AR- 8933កូនសោរម៉ូតូចំនួន០២គ្រាប់ ខ្សែភ្លើងក ម៉ូតូចំនួន ០១ កូនសោរខ្សៀលេខ០៨ចំនួន​០១គ្រាប់ មួកសុវត្តិភាព ពណ៌ខ្មៅលាយក្រ​ហមចំនួន០១។

ចំពោះមូលហេតុនៃការឃាត់ខ្លួនគឺករណីលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ស្រេង មួយសៀង ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំ នៅភូមិអូរកំបុត ឃុំព្រែកខ្ពប់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែ​ សីហា​ ឆ្នាំ ២០២៥​ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ខណ:យកម៉ូតូទៅផ្ញេីហេីយដាក់សំបុត្រផ្ញេីនៅក្រោមកែបម៉ូតូ។

ជនសង័្ស​យបានសារភាពថា​ ការលួចនេះ​គឺខ្លួនមកឃ្លាំចាំមេីលអ្នកយកម៉ូតូទៅផ្ញេីនៅទីនោះ​ ហេីយយកសំបុត្រផ្ញេីទុកនៅក្រោមកែបម៉ូតូ​ ហើយជនសង័្សយក៏បន្លំធ្វេីជាម្ចាស់ចូលទៅបើកកែបយកសំបុត្រអូសម៉ូតូដែលមានសំបុត្រផ្ញេី ចេញមកក្រៅ​ ផុតពីកន្លែងផ្ញេីទេីបផ្តាច់ចរន្តហេី​យ​បញ្ឆេះជិះចេញដោយសុវត្ថិ​ភាព។

ករណីខាងលេីគឺជាឧទាហរណ៍ឬជាល្បិចមួយថ្មីទៀតដែលបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រ យត័្នចំពោះបញ្ហានេះ។

បច្ចប្បន្នជនសង័្សយត្រូវបានរៀបចំឯកសារបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់​ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print