ទួរគីដកហូតតំណែងមន្ត្រីប៉ូលិស​៨ពាន់នាក់សង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ

ចែករំលែក៖

ទួរគីបានដកហូតតំណែងមន្ត្រីប៉ូលិស ៨ពាន់នាក់ ជាប់ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារមិនសម្រេចកាលពីខែកក្កដា កន្លងមក។

កាលពីថ្ងៃទី០១ ខែកញ្ញា ទួរគីបានសម្រេចដក់តំណែងប៉ូលិស៨ពាន់នាក់ដែលជាប់ពាក់ព័ន្ធសកម្មភាពធ្វើរដ្ឋប្រហារ។ នេះជាការដកហូតតំណែងប៉ូលិសជាទ្រង់ទ្រាយធំក្រោយពេលប្រធានាធិបតីបានដកតំណែងមន្ត្រីយោធាជាច្រើននាពេលកន្លងមក។ ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥-១៦ ខែកក្កដា មិនបានសម្រេចបានសម្លាប់មនុស្សដល់ទៅ ២៤០នាក់។

ក្រោយការធ្វើរដ្ឋប្រហារទួរគី ជម្រុះមន្ត្រីនៅគ្រប់ជានថ្នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារពិសេសគឺកម្លាំងយោធា។

បណ្តាញទូរទស្សន៍ NTV នៅថ្ងៃទៅ២ ខែកញ្ញា បានផ្សាយថា មានព្រះរាជ្យអាជ្ញា ៥៤៣រូបត្រូវបានដកតំណែង ដើម្បីស្រាវជ្រាវ ដោយសង្ស័ឃជាប់ពាក់ព័ន្ធនិង លោក Gulen ដែលជាមេក្លោងនៅក្នុងការធ្វើរដ្ឋប្រហារ ធ្វើឲ្យមនុស្សនៅក្នុងស្ថាប័នយុត្តិធម៌ត្រូវដកតំណែងកើតឡើងរហូតដល់ទៅ ៣៣៩០នាក់ នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បានប្រកាសថា រដ្ឋាភិបាលទីក្រុងអែនការ៉ា បានចាប់ខ្លួនមនុស្ស ៤ម៉ឺនាក់ពាក់ព័ន្ធសកម្មភាពធ្វើរដ្ឋប្រហារ ក្នុងនោះមាន ២ម៉ឺននាក់ជាប់ឃុំខ្លួននៅឡើយ៕

66

 

ប្រែសម្រួល៖ មែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print