មន្ត្រី​បរិស្ថានប្រមូល​គោយន្តដឹកផលអនុផលព្រៃឈើ៤គ្រឿង ខណៈ​ប្រធានមន្ទីរចង់ឲ្យពលរដ្ឋប្ដូរមុខរបរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មួយរយៈ​ចុងក្រោយ​នេះ​គេសង្កេត​ឃើញ​សកម្មភាព​មន្ត្រី​ជំនាញ​បរិស្ថាន មមាញឹក​ក្នុងការចុះល្បាត ស្រាវជ្រាវ ត្រួតពិនិត្យ និង​បង្រ្កាបបទល្មើស​ធនធាន​ធម្មជាតិទាំងយប់ទាំងថ្ងៃ និងបានលទ្ធផលច្រើន​ករណី​គួរឲ្យ​កត់សម្គាល់ ខណៈ​ដែលព្រៃឈើជួរភ្នំក្រវាញភាគកណ្ដាលនៅសេសសល់បន្តិចបន្តួច ជាក់ស្ដែង​កាលពី​យប់ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំ​ម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​បាន​បង្រ្កាប​គោយន្តកន្រ្តៃ​មានផ្ទុកផលអនុផលព្រៃឈើចំនួន០៤គ្រឿង ស្ថិត​នៅ​ភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ដើម្បី​យកមករក្សាទុករងចាំបន្តនីតិវិធី នេះបើតាមការបញ្ជាក់ពី​លោក ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ តាមរយៈ​បណ្ដាញ​សង្គម​(តេឡេក្រាម)។​

លោក ប្រធានមន្ទីរបរិស្ថាន​បញ្ជាក់​ទៀត​ថា ការព្យាយាម​បង្រ្កាប​ពីសំណាក់​មន្ត្រី​របស់លោកនេះ ក៍ព្រោះតែសម្រាប់មូលដ្ឋានយើងទាំងអស់គ្នាប៉ុណ្ណោះ បើទោះបីជា​ពួកគាត់​ប្រងើយកន្តើយ​ក៍ដោយ ។ មួយទៀតលោកចង់ចូលរួមមឲ្យបងប្អូនប្រជាពលរដ្ឋយើងប្ដូរមុខរបរទាំងអស់ និងចង់បានមូលដ្ឋានយើងល្អប្រសើរឡើងវិញ​ជាពិសេស ។​

...

លោក បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​ទទួលបាន​ការណែនាំ និងបទបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តពោធិ៍សាត់ និងអភិបាលនៃគណៈអភិបាលខេត្ត ដើម្បី​ទប់ស្កាត់ និងបង្រ្កាប​រាល់​បទល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​ខាងតែបាន ដូច្នេះ លោក ត្រូវ​តែលះបង់​សួមអនុវត្ត​ច្បាប់​ហើយ បើបងប្ពូនប្រជាពលរដ្ឋប្រកបរបរនេះ បើអាចឈប់បានឈប់ទៅ ខ្ញុំ​ដឹង​ថា​តំបន់​ខ្លះមន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​មិនសូវ​ជួយទប់ស្កាត់ក៍ដោយ ខ្ញុំ​នឹងមន្រ្តីជំនាញរបស់ខ្ញុំមិនរាថយជាដាច់ខាត ក៍ប៉ុន្តែក៍សុំសហការប្រជារដ្ឋផងដែរ ៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print