ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សូមកុំភ័យបើយុទ្ធោបករណ៍សៀមមកច្រើនកាលណា = វាងាយស្រួលក្នុងការបាញ់មិនខុស?
២- នរណាក៏ដឹងដែរថាទឹកដីកម្ពុជាតាមព្រំដែនមានសេសសល់មីន = បើសៀមនៅតែរឹងក្បាលដើរចូលទឹកដីកម្ពុជា ផ្ទុះងាប់ចោលទៅ?
៣- ដើម្បីឲ្យបានជ្រះស្រឡះថាជាដីខាងណា = ត្រូវបង្ខំឲ្យថៃចូលខ្លួនទៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ ឬត្រូវឲ្យតុលាការនេះដំណើរការកាត់ក្តីឲ្យបានឆាប់តាមបណ្តឹងរបស់កម្ពុជា?
៤- មេទ័ពភូមិភាគ២ថៃជាមនុស្សទំនើង = អានេះបើមិនចូលនិវត្តន៍ទេនឹងត្រូវតៃហោងក្នុងសមរភូមិជាមួយកម្ពុជាជាមិនខានបើវាមិនគេចមុខ?
៥- ប្រជុំចេះតែប្រជុំទៅតែបើថៃវាមិនគោរពនិងអនុវត្តតាម = កិច្ចប្រជុំនៅតែមិនមានប្រសិទ្ធភាពដដែល?
៦- មានតែបិទទំនិញកុំឲ្យចូលមកកម្ពុជា = ចង់បិទលុះត្រាតែមានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជានិងខ្មែរគ្រប់រូបកំណត់គោលជំហរឯកភាពគ្នាតែមួយកុំប្រើទំនិញថៃតែម្តង ទោះមកតាមច្រកណាក៏ដោយ។
៧- ថៃបង់ខាត១ថ្ងៃ១០០០លានដុល្លាដោយសារតែបិទច្រកមិនមែនជារឿងធម្មតាទេ = បើខ្មែរឈប់ប្រើទំនិញថៃទាំងស្រុង១០០% នឹងអាចធ្វើឲ្យថៃថប់ដង្ហើម?
៨- ទាំងប្រជាជនខ្មែរ ទាំងសមត្ថកិច្ចតាមព្រំដែន ទាំងទ័ព មន្ត្រីរាជការទាំងសិស្សានុសិស្ស =ត្រូវស្រុះចិត្តគ្នាកុំប្រើទំនិញថៃ។
៩- ប្រើរបស់ថៃ ស៊ីរបស់ថៃគឺចិញ្ចឹមថៃ = ឲ្យថៃវាមានកម្លាំងងាកមកវ៉ៃក្បាលខ្មែរយើង។
១០- ការប្រើល្បិចជួលជនក្លែងក្លាយធ្វើជាទាហ៊ានខ្មែរយកមីនមកដាក់នៅតាមព្រំដែន ការទិញមីនពីប្រភពផ្សេងៗយកទៅប្រើដើម្បីមួលបង្កាច់កម្ពុជាធ្វើជាឡេះវ៉ៃកម្ពុជា = មិនអាចលាក់ជិតទេនៅទីបំផុតគង់តែគេដឹងពីក្រយ៉ៅខូចរបស់ថៃ៕
ដោយ ៖ សិលា