Update ៖ លិខិតបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន ប្រចាំនៅទីក្រុងហ្សឺណែវ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានផ្ញើញត្តិបន្ទាន់មួយទៅកាន់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបង្ហាញពីគោលបំណងសំខាន់ចំនួន៤ រួមមាន៖

១- ជំរុញឱ្យភាគីថៃរើបន្លាលួសបន្លា និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ។

២- ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចំការរបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក។

៣- ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨ ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីតំណាងសហរដ្ឋអាមេរិក និងចិន នៅប្រទេសម៉ាឡេស៊ី និងការព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

៤- បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេតនិងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ
និងជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print