លោក Wang Yi ៖ ខ្ញុំសូម បង្ហាញពី គោលជំហរ របស់ភាគីចិន ក្នុងឱកាស នេះ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក Wang Yi សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយ នីស្ត ចិន និងជារដ្ឋមន្ត្រី ការបរទេស ចិន បាន អធិប្បាយ អំពី គោលជំហររបស់ ភាគីចិន ទាក់ទងនឹង បញ្ហាប្រវត្តិសាស្ត្រ បន្ទាប់ពី ចូលរួម កិច្ចប្រជុំ ថ្នាក់ រដ្ឋមន្ត្រី ការបរទេស នៃ យន្តការ សហប្រតិប ត្តិ ការឡាន ឆាង-មេ គង្គ ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ខ្ញុំចង់បង្ហាញពី គោលជំហរ របស់ភាគីចិន ក្នុងឱកាស នេះ ។ នៅ ៨០ឆ្នាំមុន ជប៉ុន បរាជ័យក្នុងសង្គ្រាមនិង ទទួលយក សេចក្តីប្រកាស Potsdam ដោយ ប្រកាស សុំចុះចាញ់ ដោយគ្មាន លក្ខខណ្ឌ ។ កាលនោះ អ្នកយោធានិយម ជប៉ុនបង្កសង្គ្រាម ឈា្លនពាន ដែល នាំមកនូវ គ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរដល់ ប្រជាជនចិននិង ប្រជាជននៃ ប្រទេសនានា នៅ អាស៊ី ។ បច្ចុប្បន្ននេះ កម្លាំងមួយចំនួន របស់ជប៉ុន នៅតែ ប៉ុនប៉ង និយាយល្អ ពី ការឈា្លនពាន បដិសេធ ការឈ្លានពាន មួលបង្កាច់ ប្រវត្តិសាស្ត្រនិង បំភ្លៃប្រវត្តិសាស្ត្រ ទង្វើនេះ គួរឱ្យស្អប់ខ្ពើម គឺជាការបង្ករឿង ចំពោះ ធម្មនុញ្ញអង្គការ សហប្រជាជាតិ បង្ករឿង ចំពោះ សណ្តាប់ធ្នាប់ អន្តរជាតិ បន្ទាប់ពី សង្គ្រាមនិង បង្ករឿង ចំពោះ វិចារណញ្ញាណ របស់មនុស្សជាតិ ។ មានតែ ប្រឈមមុខ យ៉ាងត្រឹមត្រូវ ចំពោះ ប្រវត្តិសាស្ត្រ ទើបអាច ទទួលបាន ការគោរព ។ មានតែ យកប្រវត្តិសាស្ត្រ ជាមេរៀន ទើបអាចត្រួសត្រាយ អនាគត ។ យើង ដាស់តឿន ប្រទេសជប៉ុន ឱ្យធ្វើជម្រើស ដ៏ត្រឹមត្រូវ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print