មន្ត្រីនគរបាលម្នាក់បានចងកសម្លាប់ខ្លួននៅផ្ទះសំណាក់តារាពេជ្ររហូតដល់ហើមស្អុយ០៤ថ្ងៃទើបដឹង

ចែករំលែក៖

​ ភ្នំពេញ៖ មន្ត្រីនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញម្នាក់បានចងកសម្រាប់ខ្លួននៅក្នុងផ្ទះសំណាក់តារាពេជ្ររហូតដល់ហើមស្អុយទើបដឹង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នៅចំណុចបន្ទប់លេខ២០៥ ជាន់ទី២ នៃផ្ទះសំណាក់តារាពេជ្រ ដែលមានទីតាំងផ្ទះលេខ១០A ផ្លូវលេខ២៤៣ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ មន្ត្រីនគរបាលដែលគិតខ្លីរូបនោះត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ស៊ិន រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ឯក បម្រើការនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានទីលំនៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។
​ នគរបាលមូលដ្ឋាន បានឲ្យដឹងថា  មន្ត្រីនគរបាលរូបនោះចងកសម្លាប់ខ្លួននឹងកន្សែងពោះគោចំនួនពីរចងត គ្នាដោយជាប់ទៅនឹងចម្រឹងដែកបង្អួចបន្ទប់ផ្ទះសំណាក់ហើយបានស្លាប់បាត់បង់ជីវិតរហូតដល់ហើមស្អុយ បន្ទាប់ពីទៅជួលផ្ទះសំណាក់ស្នាក់នៅបានចំនួន ៤យប់។
​ យោងតាមព័ត៌មានឲ្យដឹងថា មន្ត្រី នគរបាលរូបនោះ បានទៅជួលផ្ទះសំណាក់ខាងលើស្នាក់នៅវេលា យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ដោយមានយួរស្រាបៀរចំនួន៦កំប៉ុង និងសាច់១ប្រអប់។ បន្ទាប់ពីស្នាក់នៅអស់រយៈពេល៤យប់គេពុំឃើញមន្ត្រីនគរបាលរូបនោះចាកចេញពីបន្ទប់ឡើយ។លុះនៅវេលាព្រឹកថ្ងៃទី ១៥ខែសីហាឆ្នាំ ២០២៥នេះ បុគ្គលិកផ្ទះសំណាក់ធំស្អុយក៏មានការសង្ស័យដើររកនិងទៅគោះទ្វារបន្ទប់ស្រែកហៅមិនឃើញឆ្លើយតបក៏បាននាំគ្នាគាស់ទ្វារចូលមើលស្រាប់តែឃើញចងក សម្លាប់ខ្លួនសពហើមស្អុយទៅហើយ។បន្ទាប់ពីភ្ញាក់ផ្អើលម្ចាស់ផ្ទះសំណាក់ក៏បានរាយការទៅសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យសព។
​ បេីតាមការត្រួតពិនិត្យសមត្ថកិច្ចរកឃើញអត្តសញ្ញាណជាជាមន្ត្រីនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាគេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះទេបានជាគិតខ្លីចងកសម្លាប់ខ្លួនបែបនេះ។
​ តាមការត្រួតពិនិត្យនៅកន្លែងកើតហេតុនិងសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋាន ថា មន្ត្រីនគរបាលរូបនោះ ស្លាប់ដោយចង ក ធ្វើអត្តឃាត។សប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នៅឈាបនដ្ឋាន វត្តតាំងកសាងខាងត្បូងដើម្បីរងចាំសាច់ញាតិ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print