តុលាការសម្រេចឃុំខ្លួន Love Riyaដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទពីរ បទល្មើស «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»

ចែករំលែក៖

ខេត្ត​កណ្ដាល៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស។

តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ចំនួនពីរបទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។

គួរជម្រាបជូនថា​ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print