លោក ហ៊ុន ម៉ានី ៖ « មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ »

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះថា ៖ សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា

« មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ »

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកថា ៖ ថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូ ដែលដកស្រង់កិច្ចសម្ភាសមួយរបស់ខ្ញុំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយភ្ជាប់ខ្លឹមសារថានឹងមានការដង្ហែថ្មើរជើងមួយទៀតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វីដេអូនេះជាវីដេអូចាស់ ដែលកិច្ចសម្ភាសនេះមានគោលបំណងអំពាវនាវឱ្យមានការចូលរួមព្រឹត្តិការណ៍ «ដំណើរថ្មើរជើងបង្ហាញការរួបរួមជាធ្លុងមួយគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ (Solidarity March)»ដែលត្រូវបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥មកម្លេះ។ ខ្ញុំពុំមានគម្រោង ដឹកនាំរៀបចំ ឬចូលរួមកម្មវិធីជួបជុំណាមួយ នៅថ្ងៃទី១៨ ខែសីហានោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទូទៅមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print