រថយន្ដធុនធំដឹកថ្មធ្ងន់ពេកឡើងស្ពានមិនរួចរអិលថយក្រោយបុកបង្កាន់ដៃស្ពាននិងរថយន្ដមួយគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដធុនធំដឹកថ្មធ្ងន់ពេកឡើងស្ពានអាកាសក្បាលថ្នល់មិនរួចរអិលថយក្រោយបុកបង្កាន់ដៃស្ពានរួមទាំងរថយន្ដ បើកតាមក្រោយបណ្ដាលអោយរងការខូចខាត សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ។ ស្ថិតតាមបណ្ដោយផ្លូវ​ផ្លូវ​ជាតិ​លេខ​២​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពបានអោយដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បេីករថយន្ត​ ធុនធំដឹកថ្ម ម៉ាកHi NO ក្បាលពណ៌ស ពាក់ផ្លាកលេខកណ្ដាល​ 3A-1188 ធ្វើដំណើរតាមបណ្ដោយផ្លូវ​ជាតិ​លេខ​២ ក្នុង​ទិសដៅ​ពីត្បូងទៅជេីង​ បានបើកឡេីងលើស្ពានអាកាសក្បាលថ្នល់​បានពាក់កណ្ដាលស្ពានមិនរួច ក៏រអិលថយក្រោយបុក​បង្កាន់​ដៃ​ស្ពាន​ ហេីយបន្តបុករថយន្ត​ ឡិចស៊ីស​ RX300 ពាក់ផ្លាកលេខព្រះសីហនុ​ 2C-8505 ដែលធ្វើដំណើរតាមក្រោយបណ្ដាលឲ្យរងការខូចខាត​ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគ្មានអ្នករងរបួសនោះទេ ខូចខាតែរថយន្ដនិងបង្កាន់ដៃស្ពានដែលជាសម្បត្តិរដ្ឋតែប៉ណ្ណោះ ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​ ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print